តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Mike Wittmer

មិនបានចំណេញអ្វីមកវិញ

ការញៀនថ្នាំគឺជាសោកនាដកម្មដែលនាំមកនូវវិប្បដិសារីធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់ថ្នាំញៀនមានការស៊ាំនឹងបរិមាណថ្នាំញៀនដែលខ្លួនធ្លាប់ប្រើ បានជាពួកគេចេះតែបង្កើនបរិមាណថ្នាំញៀន កាន់តែច្រើនឡើងៗ។ មិនយូរប៉ុន្មាន បរិមាណថ្នាំញៀនដែលពួកគេចង់បន្ថែមនោះ លើសពីកំរិតដែលអាចសម្លាប់ពួកគេបាន។ ពេលដែលអ្នកញៀនថ្នាំបានទទួលដំណឹងថា មាននរណាម្នាក់ស្លាប់ដោយសារប្រើថ្នាំញៀនហួសកំរិត ពួកគេមិនមានការភ័យខ្លាចទេ តែផ្ទុយទៅវិញ ពួកគេក៏បានសួរថា តើពួកគេអាចទៅរកថ្នាំញៀនខ្លាំងយ៉ាងនោះ នៅកន្លែងណា?

លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានដាស់តឿនអំពីការដាំក្បាលចុះក៏គ្រោះថ្នាក់នេះ នៅក្នុងសៀវភៅរឿងដែលគាត់បាននិពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស ។ សៀវភៅនេះបានពន្យល់អំពីល្បិចដែលអារក្សប្រើ ដើម្បីល្បួងមនុស្ស។ ពីដំបូង វាប្រើការសប្បាយដើម្បីល្បួងយើង។ បើសិនជាអាច វាប្រើការសប្បាយដែលត្រូវតាមព្រះហឬទ័យព្រះ តែវាបាននាំយើងសប្បាយ តាមរបៀបដែលព្រះបានហាមឃាត់។ កាលណាយើងបានខាំនុយរបស់វាហើយ យើងក៏កើតមានចិត្តស្រេកឃ្លានចង់សប្បាយកាន់តែខ្លាំងជាងនេះទៀត។ វាក៏បាននាំយើងសប្បាយដែលកាន់តែខុសនឹងព្រះ ហើយទីបំផុត យើងក៏បានប្រគល់វិញ្ញាណយើងឲ្យទៅវា ដោយមិនដឹងខ្លួន ហើយមិនបានចំណេញអ្វីមកវិញសោះឡើយ។

បទគម្ពីរសុភាសិត ជំពូក៧ បានពន្យល់ អំពីការញៀនដ៏គ្រោះថ្នាក់នេះ នៅក្នុងការល្បួងខាងផ្លូវភេទ។ ការរួមដំណេកគឺជាអំណោយរបស់ព្រះជាម្ចាស់ ប៉ុន្តែ ពេលដែលគេស្វែងរកការសប្បាយនៅក្នុងផ្លូវភេទ ជាមួយអ្នកដែលមិនមែនជាប្តី ឬប្រពន្ធរបស់ខ្លួន នោះគេមិនខុសពីគោដែលគេកំពុងដឹកយកទៅសម្លាប់(ខ.២២)។ មនុស្សដែលរឹងមាំជាងយើង បានបំផ្លាញខ្លួនឯង ដោយដេញតាមការសប្បាយ ដែលគ្រោះថ្នាក់ ដូចនេះ ចូរយើងប្រុងប្រយ័ត្ន ហើយមិនត្រូវបណ្តោយឲ្យចិត្តយើងវង្វេង ទៅតាមផ្លូវខុសនោះឡើយ(ខ.២៤-២៥)។ អំពើបាបអាចមានការទាក់ទាញ ហើយធ្វើឲ្យយើងញៀនចេះតែប្រព្រឹត្តវា…

ជំនួយដ៏ឆ្លាតវ័យ

ពេលដែលខ្ញុំឃើញភ្លើងស្តុបពណ៌ក្រហម ខ្ញុំក៏បានឈប់ឡាន។ ពេលនោះ ខ្ញុំក៏បានឃើញបុរសម្នាក់ឈរនៅលើចិញ្ចើមថ្នល់ដូចកាលពីមុនទៀត។ គាត់កំពុងតែកាន់ក្រដាស់ឡាំងដែលមានសរសេរអក្សរពីលើថា ខ្ញុំត្រូវការលុយសម្រាប់ទិញអាហារ។ សូមជួយខ្ញុំផង។ ខ្ញុំក៏បានងាកមុខចេញ ហើយដកដង្ហើមធំ។ តើខ្ញុំជាប្រភេទមនុស្សដែលមិនអើពើរចំពោះអ្នកទាល់ក្រឬ?

អ្នកខ្លះធ្វើពុតជាខ្វះខាត តែតាមពិត ពួកគេជាមនុស្សបោកប្រាស់យ៉ាងជំនាញ។ អ្នកខ្លះពិតជាមានការខ្វះខាតមែន តែមានការពិបាកនៅក្នុងការជម្នះទម្លាប់ ដែលនាំឲ្យមានការបំផ្លិចបំផ្លាញ។ អ្នកធ្វើការងារសង្គមបានប្រាប់យើងថា យកល្អ យើងគួរតែបរិច្ចាកប្រាក់ ទៅអង្គការមនុស្សធម៌ក្នុងទីក្រុងយើងវិញ។ ខ្ញុំក៏បានសម្រេចចិត្តយ៉ាងពិបាក ដោយបើកឡានបង្ហួសអ្នកសុំទាននោះ។ ខ្ញុំមានអារម្មណ៍មិនល្អ តែខ្ញុំប្រហែលជាបានប្រព្រឹត្ត ដោយប្រាជ្ញា។

ព្រះជាម្ចាស់បានបង្គាប់យើង ឲ្យ “ទូន្មានពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ”(១ថែស្សាឡូនិច ៥:១៤)។ ដើម្បីអនុវត្តតាមព្រះរាជបញ្ជានេះ យើងត្រូវដឹងថា តើពួកគេ ស្ថិតក្នុងចំណោមក្រុមមួយណា តាមបទគម្ពីរនេះ? បើសិនជាយើងដាស់តឿនមនុស្សទន់ខ្សោយ ឬបាក់ទឹកចិត្ត យើងអាចធ្វើឲ្យគាត់បាក់ទឹកចិត្តកាន់តែខ្លាំង។ បើយើងជួយការងាររបស់មនុស្សដែលគ្មានសណ្តាប់ធ្នាប់ យើងអាចធ្វើឲ្យពួកគេកាន់តែខ្ជិលច្រអូស។ ដូចនេះ មុននឹងជួយ យើងត្រូវស្គាល់ស្ថានភាពរបស់គេឲ្យច្បាស់ ដោយដឹងថា គេត្រូវការអ្វីពិតប្រាកដ ទើបការជួយរបស់យើងមានប្រយោជន៍។

តើព្រះអម្ចាស់បានបណ្តាលចិត្តអ្នក ឲ្យជួយនរណាម្នាក់ឬទេ? បើទ្រង់ពិតជាបណ្តាលចិត្តអ្នកមែន នោះពិតជាល្អណាស់។ អ្នកមិនត្រូវប្រញាប់សន្និដ្ឋានថា អ្នកដឹងអំពីតម្រូវការរបស់គាត់នោះឡើយ។ ចូរសុំឲ្យគាត់ចែកចាយអំពីបញ្ហារបស់គាត់ ហើយស្តាប់គាត់និយាយដោយប្រុងប្រយ័ត្ន។ អ្នកត្រូវអធិស្ឋាន មុននឹងធ្វើការសម្រេចចិត្តបំពេញតម្រូវការគាត់ ដោយប្រាជ្ញា គឺមិនមែនដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុននោះទេ។ កាលណា…

បន្សល់ទុកនូវគំរូល្អ

ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានចូលរួមពិធីបុណ្យសពរបស់ស្រ្តីម្នាក់ ដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ការរស់នៅរបស់គាត់មានភាពសាមញ្ញ មិនមានអ្វីដែលអស្ចារ្យទេ។ ក្រៅពីពួកជំនុំ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់ គឺគេមិនសូវស្គាល់គាត់ទេ។ ប៉ុន្តែ គាត់ស្រឡាញ់ព្រះយេស៊ូវ កូនទាំង៧នាក់ និងចៅទាំង២៥នាក់របស់គាត់។ គាត់សើចច្រើន និងបានបម្រើដោយចិត្តសប្បុរស ហើយអាចវាយកូនបាល់ទន់បានចម្ងាយឆ្ងាយ។

បទគម្ពីរសាស្តាបានចែងថា “ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង”(៧:២)។ “ចិត្តរបស់មនុស្សមានប្រាជ្ញា នោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក” ព្រោះនៅទីនោះ យើងអាចរៀនសូត្រអំពីអ្វីដែលសំខាន់បំផុត(៧:៤)។ លោកដាវីឌ ប្រ៊ូក(David Brooks) ដែលជាអ្នកនិពន្ធរបស់កាសែតញូយ៉កថែម បានមានប្រសាសន៍ថា មានគុណធម៌ពីរប្រភេទ គឺគុណធម៌ដែលគេមើលឃើញយើងមាន នៅក្នុងពាក្យសុំធ្វើការ និងគុណធម៌ ដែលយើងចង់ឲ្យគេលើកមកនិយាយអំពីខ្លួនយើង នៅថ្ងៃបុណ្យសពរបស់យើង។ ជួនកាល អ្នកខ្លះមានគុណធម៌ទាំងពីរនេះ តែជាញឹកញាប់ គុណធម៌ទាំងពីរហាក់ដូចជាមានការប្រកួតប្រជែងគ្នា ក្នុងជីវិតមនុស្សជាទូទៅ។ ទោះជាយ៉ាងណាក៏ដោយ យើងគួរតែឲ្យគេនឹកចាំ អំពីគុណធម៌ល្អរបស់យើង បន្ទាប់ពីយើងបានលាចាកលោកនេះ។

ស្ត្រីដែលបានលាចាកលោកនៅថ្ងៃនោះ មិនមានប្រវត្តិរូបសង្ខេប ដែលគួរឲ្យស្ងើចសរសើរនោះទេ តែកូនៗរបស់គាត់បានឡើងធ្វើទីបន្ទាល់ថា ការរស់នៅរបស់គាត់ បានឆ្លុះបញ្ចាំងអំពីស្រ្តីដែលកោតខ្លាចព្រះ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសុភាសិត ជំពូក៣១។ គាត់បានជំរុញចិត្តពួកគេឲ្យស្រឡាញ់ព្រះយេស៊ូវ ហើយយកចិត្តទុកដាក់ ចំពោះអ្នកដទៃ។ ម្តាយរបស់ពួកគេបានយកគំរូតាមព្រះយេស៊ូវ គឺដូចដែលសាវ័កប៉ុលបានយកគំរូតាមព្រះយេស៊ូវ ហើយបង្រៀនគេឲ្យយកគំរូតាមទ្រង់ផងដែរ(១កូរិនថូស ១១:១)។

តើគេនឹងនិយាយអ្វីខ្លះ…

រដ្ឋមន្រ្តីក្រសួងភាពឯកោ

បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី​បេតស៊ី(Betsy)បាន​ទទួល​មរណៈ​ភាព គាត់​ក៏​បាន​ចំណាយ​ពេល​ភាគ​ច្រើន នៅ​ក្នុង​ផ្ទះល្វែង​របស់​គាត់ មើល​ទូរទស្សន៍ និង​ឆុង​តែ​សម្រាប់​ខ្លួន​គាត់​ម្នាក់​ឯង។ មិន​មែន​មាន​តែ​គាត់​ទេ ដែល​មាន​ភាព​ឯកោ។ មាន​ជន​ជាតិ​អង់​គ្លេស​ជាង​៩​លាន​នាក់(១៥​ភាគ​រយ​នៃ​ប្រជាជន​សរុប) បាន​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ឯកោ​ជា​ញឹកញាប់ ឬ​ឯកោ​ជា​ប្រចាំ ហើយ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាត់​តាំង​ឲ្យ​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ភាព​ឯកោ ដើម្បី​ស្វែង​យល់​អំពី​មូល​ហេតុ​ដែល​ប្រជាជន​អង់​គ្លេស​មាន​ភាព​ឯកោ ហើយ​ស្វែង​រក​វិធី​សាស្រ្ត​ជួយ​ពួក​គេ។

ភាព​ឯកោ​មាន​បុព្វ​ហេតុ​មួយ​ចំនួន ដែល​មនុស្ស​ជា​ច្រើន​ដឹង។ មនុស្ស​ឯកោ ដោយ​សារ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ទី​កន្លែង​ញឹក​ញាប់​ពេក បាន​ជា​មិន​បាន​ចាក់​ឬស​ឲ្យ​បាន​ជ្រៅ​នៅកន្លែង​ណា​មួយ។  យើង​ជឿ​ថា យើង​អាច​ថែរក្សា​ខ្លួន​ឯង ហើយ​យើង​គិត​ថា យើង​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​ឈោង​ទៅ​រក​អ្នក​ដទៃ​ទេ។ យើង​ត្រូវ​បាន​បច្ចេក​វិទ្យា​ញែក​ឲ្យ​នៅដាច់​ពី​គ្នា ពោល​គឺ​យើង​បាន​ងប់ងល់​នឹង​ការ​ចំណាយ​ពេល​នៅ​ពី​មុខ​កញ្ចក់​ទូរស័ព្ទ​ស្មាត​ហ្វូន​ច្រើន​ពេក។

ខ្ញុំ​មាន​អារម្មណ៍​ថា ភាព​ឯកោ​ដ៏​ងងឹត​កំពុង​តែ​នៅ​ជិត​បង្កើយ ហើយ​អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ព្រះគម្ពីរ​ហេព្រើរ​បាន​និយាយ​អំពី​ការ​លះ​បង់​ព្រះជន្ម​របស់​ព្រះ​យេស៊ូវ ហើយ​បន្ទាប់​មក ក៏​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន ដោយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​បន្ត​ជួប​ជុំ​គ្នា​កុំ​ឲ្យ​ខាន(១០:២៥)។ យើង​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ ដូច​នេះ យើង​ត្រូវ​តែ​ស្រឡាញ់ “គ្នា​ទៅ​វិញ​ទៅ​មក ជា​បងប្អួន​រួម​ជំនឿ” ហើយ “ស្វាគមន៍​អ្នក​ដែល​យើង​មិន​ស្គាល់​ផង​ដែរ”(១៣:១-២)។ បើ​យើង​ម្នាក់​ៗ​ខិត​ខំ​អនុវត្ត​តាម​ការបង្រៀន​នេះ មនុស្ស​ម្នាក់​ៗ​ក្នុង​ពួក​ជំនុំ​នឹង​មាន​អារម្មណ៍​ថា គេ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​មិន​ខាន។

មនុស្ស​ឯកោ​ដែល​យើង​បាន​យក​អសារ ប្រហែល​មិន​បាន​ធ្វើ​ល្អ​តប​មក​យើង​វិញ​ទេ ប៉ុន្តែ យើង​មិន​ត្រូវ​ឈប់​ខ្វល់​ពីពួក​គេ​នោះ​ឡើយ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាក​ចេញ ឬ​បោះ​បង់​យើង​ចោល​ឡើយ(១៣:៥) ហើយយើង​អាច​ទុក​ចិត្ត​ថា មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​ទ្រង់ នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ។ តើ​អ្នក​មាន​ភាព​ឯកោ​ទេ? តើ​អ្នក​អាច​បម្រើ​មហា​គ្រួសារ​នៃ​ព្រះ ដោយ​របៀប​ណា​ខ្លះ? មិត្ត​ភក្តិ​ដែល​អ្នក​រក​បាន…

ការបម្រើអ្នកដែលតូចបំផុត

មាន​វីដេអូ​មួយ​បាន​បង្ហាញ​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​កំពុង​លត់​ជង្គង់ នៅ​ក្បែរ​ផ្លូវ​សម្រាប់​ការ​ធ្វើ​ដំណើរ​ល្បឿនលឿន ដ៏​មមា​ញឹក ក្នុង​អំឡុង​ពេល​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​មិន​អាច​គ្រប់​គ្រង​បាន។ គាត់​កំពុង​ទះ​ដៃ ហើយ​ស្រែក​ហៅនរណា​ម្នាក់​ឲ្យ​មក​រក​គាត់។ តើ​គាត់​រក​អ្វី? តើ​គាត់​កំពុង​ហៅ​ឆ្កែ​គាត់​ឬ? មួយ​សន្ទុះ​ក្រោយ​មក គេ​ក៏​បាន​ឃើញ​សត្វទន្សាយ​មួយ​ក្បាល លេច​ឡើង​នៅ​ក្នុង​វីដេអូ​នោះ។ បុរស​នោះ​ក៏​បាន​លើក​ពរ​សត្វ​ទន្សាយ​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​នោះ ហើយ​ក៏​បាន​រត់​ទៅ​រក​ទី​មាន​សុវត្ថិភាព។​

តើ​ហេតុ​អ្វី​ការ​ជួយ​សង្រ្គោះ​ដ៏​តូច​នេះ អាច​ត្រូវ​គេ​លើក​យក​មក​ផ្សាយ​ក្នុង​ពត៌​មាន​ក្នុង​ប្រទេស? ព្រោះ​ការ​បង្ហាញ​ចេញ​នូវ​ការ​អាណឹត​ដល់​សត្វ​ដ៏​តូច​នេះ គឺ​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​យ៉ាង​ខ្លាំង។ មាន​តែ​អ្នក​ដែល​មាន​ចិត្ត​ធំ​ទូលាយ និង​សប្បុរស​ទេ ដែល​មាន​ចិត្ត​អាណឹត​ចំពោះ​សត្វ​ដ៏​តូច​នេះ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ នគរ​ព្រះ​គឺ​ប្រៀប​ដូច​បុរស​ម្នាក់ ដែល​បាន​រៀប​ពិធី​ជប់​លៀង ហើយ​ហៅ​មនុស្ស​គ្រប់​គ្នាឲ្យ​មក​ចូល​រួម។ ពិធី​ជប់​លៀង​នេះ គឺ​មិន​គ្រាន់​តែ​សម្រាប់​អ្នក​ដែល​មាន​សុខ​ភាព​ល្អ និង​អ្នក​មាន​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់ “អ្នក​ក្រ ជន​ពិការ​ដៃ​ជើង និង​ជន​ពិការ​ភ្នែក​ផង​ដែរ”(លូកា ១៤:២១)។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ដែល​បាន​ហៅ​អ្នក​ដែល​ទន់​ខ្សោយ និង​អ្នក​ដែល​គេ​មិន​ឲ្យ​តម្លៃ ពុំ​នោះ​ទេ ខ្ញុំ​ក៏​គ្មាន​ឱកាស​ទទួល​ការ​អញ្ជើញ​របស់​ទ្រង់​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ … និង​ពួក​អ្នក​ដែល​គេ​មើលងាយ … ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ”(២កូរិនថូស ១:២៧-២៩)។

តើ​ព្រះ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​តែ​ធំ​ទូលាយ​ប៉ុណ្ណា ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស​តូច​តាច​ដូច​ខ្ញុំ! ដើម្បី​ឆ្លើយ​តប ចំពោះ​ទ្រង់​វិញ ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ចិត្ត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្រែ​ទៅ​ជា​ធំ​ទូលាយ ដូច​ទ្រង់​ទេ? ខ្ញុំ​អាច​ដឹង​ថា ចិត្ត​ខ្ញុំ​ធំ​ទូលាយ មិន​មែន​នៅ​ពេល​ដែល​ខ្ញុំ​ផ្គាប់​ចិត្ត “មនុស្ស​សំខាន់”នោះ​ទេ តែ​នៅ​ពេល​ដែល​ខ្ញុំ​បម្រើ​អ្នក​ដែល​សង្គម…

ពេលដែលអ្នកមិនត្រូវបានជ្រើសរើស

ថ្ងៃ​មួយ មិត្ត​ភកិ្ត​ខ្ញុំ​ម្នាក់​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ប្រកាស់​ថា គាត់​បាន​បញ្ចប់​គម្រោង​មួយ។ អ្នក​ដទៃ​បាន​អប​អរ​គាត់ ប៉ុន្តែ ការ​បង្ហោះ​សារ​នោះ​បាន​ចាក់​ដោត​ចិត្ត​ខ្ញុំ​ណាស់។ គឺ​ខ្ញុំ​ទេ​ដែល​ជា​អ្នក​គួរ​តែ​ធ្វើ​គម្រោង​នោះ តែគេ​បាន​មើល​រំលង​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ទេ។

លោក​យ៉ូសែប​ក៏​ធ្លាប់​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់​មើល​រំលង​ផង​ដែរ ហើយ​គាត់​ដឹង​ថា មូល​ហេតុ​អ្វី។ លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​ជំនួស​លោក​យ៉ូដាស ដែល​បាន​ក្បត់​ព្រះ​យេស៊ូវ។ ពួក​សាវ័ក​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង​ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ”(កិច្ចការ ១:២៤)។ ពេល​នោះ​ព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រើស​រើស​លោក​យ៉ូសែប​ទេ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រកាស់ អំពី​ការ​សម្រេច​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​ពួក​គេ ពេល​ដែល​គេ​ចាប់​ឆ្នោត​ត្រូវ​លោក​ម៉ាត់ធាស(ខ.២៦)។

ពួក​សាវ័ក​អប​អរសាទរ លោក​ម៉ាត់​ធាស ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា ចុះ​ចំណែក​ឯ​លោក​យ៉ូសែប​វិញ។ តើ​គាត់​អាច​ទទួល​យកការ​បដិសេធន៍​នេះ ដោយ​របៀប​ណា? តើ​គាត់​មាន​អារម្មណ៍​ថា គេ​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​គាត់ និង​មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ដាច់​ឆ្ងាយ​ពី​អ្នក​ដទៃ​ឬ? ឬ​មួយ​គាត់​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ហើយបាន​បន្ត​បំពេញ​តួនាទី​គាំ​ទ្រ​ពួក​សាវ័ក ដោយ​ចិត្ត​ក្លៀវ​ក្លា?

ខ្ញុំ​ដឹង​ថា គាត់​ត្រូវ​សម្រេច​ចិត្ត​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ស្ថិត​ក្នុង​ពេល​នោះ។ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​ដូច​ម្តេច​។ យើង​មិន​ត្រូវ​និយាយ​ថា យើង​មាន​ការ​ខ្មាស់​អៀន ដែល​គេ​មិន​ជ្រើស​រើស​យើង ហើយ​យើង​មិន​ត្រូវ​រង់​ចាំ​មើល ​គេ​ទទួល​ផល​វិបាក ដែល​កើត​ឡើង ដោយ​សារ​ការ​មិន​ជ្រើស​រើស​យើង​នោះ​ឡើយ។ ការ​សម្រេច​ចិត្ត​ធ្វើ​ដូច​នេះ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន តែ​វា​មាន​ភាព​អាត្មា​និយម​ណាស់។

ព្រះគម្ពីរ​បាន​ចែង​ថា…

ការរស់នៅ តាមរឿងរបស់ព្រះជាម្ចាស់

មាន​ពេល​មួយ គេ​បាន​សុំ​ឲ្យ​លោក​អឺនេស ហេមីងវេយ(Ernest Hemingway) និពន្ធ​រឿង​មួយ ដែល​ជំរុញ​ចិត្ត​អ្នក​អាន ដោយ​ប្រើ​តែ​៦​ពាក្យ​ប៉ុណ្ណោះ។ គាត់​ក៏​បាន​ឆ្លើយ​តប ដោយ​សរសេរ​រឿង​នោះ យ៉ាង​ដូច​នេះ​ថា “ស្បែក​ជើង កូនង៉ែត សម្រាប់​លក់ មិន​ទាន់​មាន​គេ​ពាក់។” រឿង​ដ៏​ខ្លី​តែ​ប៉ុន្មាន​ម៉ាត់​នេះ មាន​អំណាច ព្រោះ​វា​បាន​ជំរុញ​ចិត្ត​យើង ​ឲ្យ​ចង់​បំពេញ​សាច់​រឿង​នោះ​ជា​លម្អិត ដោយ​ខ្លួន​ឯង។ តើ​ស្បែក​ជើង​នោះ​ត្រូវ​បាន​គេ​យក​មក​ដាក់​លក់ ដោយ​សារ​ក្មេង​ដែល​មាន​សុខ​ភាព​ល្អ មិន​ត្រូវ​ការ​វា​ឬ? ឬ​ក៏​ដោយ​សារ​ការ​បាត់​បង់​ដ៏​សោក​សៅ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ការ​កម្សាន្ត​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​ជា​ម្ចាស់?

រឿង​ល្អ​ៗ​ធ្វើ​ឲ្យ​យើង​មាន​ការ​ស្រមៃ ដោយ​មាន​ចិត្ត​ចង់​ដឹង ចង់​យល់​សាច់​រឿង ហេតុ​នេះ​ហើយ វា​មិន​ចំឡែក​ទេ ដែល​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​មនុស្ស​បាន​ថ្លែង​ប្រាប់ បាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ឆេះ​ឆួល​ឡើង។ រឿង​របស់​ព្រះ​ជា​ម្ចាស់ មាន​ចំណុច​កណ្តាល​មួយ ដែល​ចង់​ឲ្យ​យើង​ដឹង​ថា “ទ្រង់​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ យើង​ដែល​ជា​មនុស្ស​ជាតិ បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ព្រះ​យេស៊ូវ​បាន​យាង​ចុះ​មក​ផែន​ដី ហើយ​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប ហើយ​សព្វ​ថ្ងៃ​នេះ យើង​រង់​ចាំ​ទ្រង់​យាង​ត្រឡប់​មក​វិញ និង​រង់​ចាំ​ការ​ស្អាង​ឡើង​វិញ នូវ​អ្វី​ៗ​ទាំង​អស់។

ពេល​ដែល​យើង​ដឹង​ថា មាន​រឿង​អ្វី​ខ្លះ​បាន​កើត​ឡើង​កាល​ពី​មុន ហើយ​មាន​រឿង​អ្វី​ខ្លះ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ តើ​យើង​គួរ​តែ​រស់​នៅ​យ៉ាង​ដូច​ម្តេច ក្នុង​ពេល​បច្ចុប្បន្ន? បើ​សិន​ជា​ព្រះ​យេស៊ូវ​កំពុង​តែ​ស្អាង​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់ ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​សេចក្តី​អាក្រក់ យើង​ត្រូវ​តែ “ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ”(រ៉ូម ១៣:១២)។ ការ​នេះ​ក៏​រាប់​បញ្ចូល​ការ​បែរ​ចេញ​ពី​អំពើ​បាប…

ត្រូវបានចិញ្ចឹម

​មាន​ចិត្ត​រីក​រាយ ពេល​ដែល​បាន​ដឹង​ថា សប្បុរស​ជន​ម្នាក់​បាន​សាង​សង់​មជ្ឈ​មណ្ឌល​កុមារ​កំព្រា សម្រាប់​ក្មេង​អនាថា​។ ខ្ញុំ​មាន​ចិត្ត​រំភើប ពេល​ដែល​គាត់​បាន​បរិច្ចាក​លុយ​បន្ថែម​ទៀត​ សម្រាប់​កុមារ​កំព្រា​នោះ ហើយក៏​បាន​យក​ក្មេង​ម្នាក់​ ក្នុង​កុមារ​កំព្រា​នោះ មក​ចិញ្ចឹម។ ក្មេង​កំព្រា​ភាគ​ច្រើន​មាន​ការ​សប្បាយ​ចិត្ត ពេល​ដែល​មាន​អ្នក​ឧបត្ថម្ភ​សម្រាប់​ពួក​គេផ្ទាល់​ៗ​ខ្លួន។ ប៉ុន្តែ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​ពួក​គេ​ដឹង​ថា អ្នក​ឧបត្ថម្ភ​នោះ មិន​គ្រាន់​តែ​ចង់​ជួយពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចង់​ទទួល​ពួក​គេ ជា​កូន​ចិញ្ចឹម​ទៀត​នោះ?

បើ​អ្នក​ជា​កូន​ព្រះ អ្នក​ប្រាកដ​ជា​ស្គាល់​អារម្មណ៍​នេះ ព្រោះ​វា​បាន​កើត​ឡើង​ចំពោះ​អ្នក​រួច​ហើយ។ យើង​មិន​អាច​រអ៊ូ​រទាំ​ឡើយ បើ​សិន​ជា​ព្រះ​គ្រាន់​តែ​ស្រឡាញ់​យើង ល្មម​នឹង​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​យាង​ចុះ​មក ដើម្បី “កុំ​ឲ្យ​យើង​ត្រូវវិនាស​ឡើយ តែ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺលើស​ពី​គ្រប់​គ្រាន់​សម្រាប់​យើង តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ទ្រង់​ឡើយ។ ដ្បិត​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​មក មិន​គ្រាន់​តែ​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប​ឡើយ ប៉ុន្តែ ក៏​ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ​(កាឡាទី ៤:៤-៥)។

សាវ័ក​ប៉ុល​បាន​ហៅ​យើង​ថា “កូន” ព្រោះ​នៅ​សម័យ​គាត់ ជា​ធម្មតា កូន​ជា​អ្នក​ទទួល​មរតក​ពី​ឪពុក។ ត្រង់​ចំណុច​នេះ គាត់​ចង់​បង្ហាញ​ថា មនុស្ស​ម្នាក់​ៗ​ទំាង​ប្រុស​ទាំង​ស្រី ដែល​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គឺ​បាន​ក្លាយ​ជា​កូន​ព្រះ ដែល​មានសិទ្ធិ​ពេញ​លេញ និង​ស្មើ​គ្នា ដើម្បី​ទទួល​មរតក​របស់​ព្រះ​ជា​ម្ចាស់​(ខ.៧)។

ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ចង់​សង្រ្គោះ​អ្នក​ប៉ុណ្ណោះ​ឡើយ។​ ទ្រង់​ក៏​ចង់​ទទួល​អ្នក ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ទទួល​ចិញ្ចឹម​អ្នក ក្នុង​មហា​គ្រួសារ​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ប្រទាន​ព្រះ​នាម​ទ្រង់​មក​អ្នក​(វិវរណៈ ៣:១២) ហើយ​ក៏​បាន​ហៅ​អ្នក​ថា កូន​ទ្រង់ ដោយ​មោទន​ភាព។​…